١ لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنْفَكِّينَ حَتَّىٰ تَأْتِيَهُمُ الْبَيِّنَةُ
1 ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន មិនបោះបង់(ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក)ជាដាច់ខាត រហូត ទាល់តែភស្ដុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេ។
٢ رَسُولٌ مِنَ اللَّهِ يَتْلُو صُحُفًا مُطَهَّرَةً
2 (ភស្ដុតាងនោះ)គឺអ្នកនាំសារម្នាក់(មូហាំម៉ាត់)មកពី អល់ឡោះ ដែលគេនឹងសូត្រគម្ពីរដ៏ស្អាតស្អំ(គម្ពីរគួរអាន)
٣ فِيهَا كُتُبٌ قَيِّمَةٌ
3 ដែលនៅក្នុងគម្ពីរនោះគឺមានច្បាប់ និងមាគ៌ាដ៏ត្រឹមត្រូវ។
٤ وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَةُ
4 ហើយពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យមិនដែលបែកបាក់គ្នាឡើយ លើកលែងតែក្រោយពេលដែលភស្ដុតាងដ៏ច្បាស់លាស់បាន មកដល់ពួកគេប៉ុណ្ណោះ។
٥ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ
5 ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះស និងត្រឹមត្រូវ ចំពោះទ្រង់ និងប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់នោះឡើយ។ ហើយនោះគឺជាសាសនាដ៏ត្រឹមត្រូវ។
٦ إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا ۚ أُولَٰئِكَ هُمْ شَرُّ الْبَرِيَّةِ
6 ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និង ពួកមូស្ហរីគីន គឺសិ្ថតនៅក្នុងឋាននរកជើហាន់ណាំ ដែលពួកគេនៅក្នុង នោះជាអមតៈ។ ពួកទាំងនោះ គឺជាពួកដែលអាក្រក់បំផុតនៃសត្វ លោក។
٧ إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ
7 ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ អ្នកទាំងនោះគឺជាអ្នកដែលល្អបំផុតនៃសត្វលោក។
٨ جَزَاؤُهُمْ عِنْدَ رَبِّهِمْ جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ لِمَنْ خَشِيَ رَبَّهُ
8 ការតបស្នងរបស់ពួកគេនៅឯម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។ អល់ឡោះបានយល់ព្រមជាមួយពួកគេ។ ហើយ ពួកគេក៏បានយល់ព្រមជាមួយទ្រង់វិញដែរ។ ការតបស្នងនេះគឺ សម្រាប់អ្នកដែលកោតខ្លាចម្ចាស់របស់គេ។