Yunus 10:15

Compare 2 Khmer translations

وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِنْ تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ

القرآن الكريم

DragHold to move · × to hide

ហើយនៅពេលដែលគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់ ពួកដែលមិនរំពឹងថានឹងជួបយើងបាននិយាយថា៖ ចូរអ្នក(ឱមូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផ្សេងក្រៅពី(គម្ពីរ)នេះ ឬផ្លាស់ប្តូរវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វាមិនត្រឹមត្រូវនោះទេក្នុងការដែលខ្ញុំផ្លាស់ប្ដូរវាតាមទំនើងចិត្តខ្ញុំនោះ។ ខ្ញុំមិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេបានផ្តល់មកឱ្យខ្ញុំឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំនោះ។

Rowwad Translation Center

ហើយនៅពេលដែលគេសូត្រអាយ៉ាត់ៗរបស់យើងដ៏ជាក់ ច្បាស់ទៅលើពួកគេ ពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយ ថាៈ ចូរអ្នក(មូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផេ្សងពីនេះ ឬផ្លាស់ ប្ដូរវាទៅ។ ចូរអ្នកតបវិញថាៈ ខ្ញុំគ្មានសិទ្ធិក្នុងការផ្លាស់ប្ដូរវាតាម ចំណង់ចិត្ដរបស់ខ្ញុំនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទារុណកម្ម នាថ្ងៃដ៏ធំធេង បើខ្ញុំល្មើសនឹងបទបញ្ជានៃម្ចាស់របស់ខ្ញុំនោះ។

Islamic Community Development Association