ហើយពួកគេ(ពួកមុស្ហរីគីន)បានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេបាននិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងតែបា្រប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនដឹងសោះទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។
Yunus 10:18
Compare 2 Khmer translations
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ وَيَقُولُونَ هَٰؤُلَاءِ شُفَعَاؤُنَا عِنْدَ اللَّهِ ۚ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لَا يَعْلَمُ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
DragHold to move · × to hide
ពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះដែលវាមិនអាច ផ្ដល់គ្រោះថ្នាក់ ឬផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយពួកគេ និយាយថាៈ ពួកវាទាំងនេះជាអ្នកជួយអន្ដរាគមន៍ដល់ពួកយើងនៅ ចំពោះមុខអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)តបថាៈ តើពួកអ្នក កំពុងតែប្រាប់អល់ឡោះអំពីអ្វីដែល(ពួកអ្នកគិតថា)ទ្រង់មិនដឹង ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។