Yunus 10:27

Compare 2 Khmer translations

وَالَّذِينَ كَسَبُوا السَّيِّئَاتِ جَزَاءُ سَيِّئَةٍ بِمِثْلِهَا وَتَرْهَقُهُمْ ذِلَّةٌ ۖ مَا لَهُمْ مِنَ اللَّهِ مِنْ عَاصِمٍ ۖ كَأَنَّمَا أُغْشِيَتْ وُجُوهُهُمْ قِطَعًا مِنَ اللَّيْلِ مُظْلِمًا ۚ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ

القرآن الكريم

DragHold to move · × to hide

រីឯពួកដែលសាងអំពើអាក្រក់ ការតបស្នងចំពោះអំពើអាក្រក់នោះ គឺតាមទំហំនៃអំពើអាក្រក់(របស់ពួកគេ) ហើយភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ។ ពួកទាំងនោះហើយ គឺជាពួកឋាននរកដោយពួកគេស្ថិតនៅទីនោះជាអមតៈ។

Rowwad Translation Center

ចំណែកពួកដែលបានធ្វើអំពើអាក្រក់វិញ ការតបស្នងនៃ អំពើអាក្រក់នោះគឺដូចនឹងវា(ដូចអ្វីដែលពួកគេបានប្រព្រឹត្ដ) ហើយ ភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ ពួកគេគ្មានអ្នកការពារ ក្រៅពីអល់ឡោះឡើយ។ ហាក់ដូចជាមុខរបស់ពួកគេត្រូវគ្រប ដណ្តប់ដោយផ្នែកមួយនៃភាពងងឹតនាពេលរាត្រី។ ពួកទាំងនោះ គឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Islamic Community Development Association