Yunus 10:34

Compare 2 Khmer translations

قُلْ هَلْ مِنْ شُرَكَائِكُمْ مَنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ قُلِ اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۖ فَأَنَّىٰ تُؤْفَكُونَ

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកមានអ្នកដែលផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក) បន្ទាប់មក ត្រឡប់វា(ឲ្យមានវត្តមាន)សារជាថ្មី(បន្ទាប់ពីស្លាប់)ដែរឬទេ? ចូរអ្នកពោលចុះថា៖ អល់ឡោះទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក)។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឱ្យមានវត្តមាន)សារជាថ្មីឡើងវិញ(បន្ទាប់ពីគេបានស្លាប់)។ ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្ដេច?

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នក តើមានអ្នកណាដែលជាអ្នកផ្ដល់កំណើត បន្ទាប់មក ធ្វើឱ្យវារស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ? ចូរអ្នកពោលថាៈ គឺ អល់ឡោះ ទេដែលជាអ្នកផ្ដល់កំណើត និងធ្វើឱ្យវារស់ឡើងវិញ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូចមេ្ដច?

Islamic Community Development Association