Yunus 10:46

Compare 2 Khmer translations

وَإِمَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا مَرْجِعُهُمْ ثُمَّ اللَّهُ شَهِيدٌ عَلَىٰ مَا يَفْعَلُونَ

القرآن الكريم

DragHold to move · × to hide

ហើយបើទោះបីជាយើងបង្ហាញឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញមួយចំនួន(នៃទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេ ឬក៏យើងឱ្យអ្នកស្លាប់(មុនអ្នកបានឃើញវា)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេ គឺមកកាន់យើងដដែល។ បន្ទាប់មក អល់ឡោះ គឺជាសាក្សីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។

Rowwad Translation Center

ហើយទោះបីជាយើងឱ្យអ្នក(មូហាំម៉ាត់)មើលឃើញ ទារុណកម្មខ្លះ(នៅលើលោកិយ)ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមកកាន់យើងដដែល។ បន្ទាប់ មកអល់ឡោះគឺជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Islamic Community Development Association