Yunus 10:49

Compare 2 Khmer translations

قُلْ لَا أَمْلِكُ لِنَفْسِي ضَرًّا وَلَا نَفْعًا إِلَّا مَا شَاءَ اللَّهُ ۗ لِكُلِّ أُمَّةٍ أَجَلٌ ۚ إِذَا جَاءَ أَجَلُهُمْ فَلَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអាចការពារគ្រោះថ្នាក់ចេញពីខ្លួនខ្ញុំ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍(ដល់ខ្លួនឯង)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ រាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពការពារខ្លួន ខ្ញុំពីគ្រោះថ្នាក់ណាមួយឡើយ ហើយខ្ញុំក៏មិនអាចនាំផលប្រយោជន៍ ណាមួយសម្រាប់ខ្លួនខ្ញុំដែរ លើកលែងតែអ្វីដែលអល់ឡោះមាន ចេតនាប៉ុណ្ណោះ។ គ្រប់ប្រជាជាតិសុទ្ធតែមានពេលកំណត់។ នៅ ពេលដែលការកំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំ ពន្យារពេល ឬសុំឱ្យកើតឡើងមុនពេលកំណត់បានឡើយ សូម្បីតែ មួយវិនាទីក៏ដោយ។

Islamic Community Development Association