ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកយល់យ៉ាងណាចំពោះលាភសក្ការៈដែលអល់ឡោះបានប្រទានដល់ពួកអ្នក ដោយពួកអ្នកបានដាក់ជាបំរាមទៅចំពោះរបស់ខ្លះ ហើយរបស់ខ្លះទៀត ពួកអ្នកអនុញ្ញាត។ ចូរអ្នកពោលទៀតថា៖ តើអល់ឡោះទ្រង់អនុញ្ញាតឱ្យពួកអ្នក(អាចធ្វើដូច្នោះ) ឬមួយក៏ពួកអ្នកប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ(ដោយខ្លួនឯង)?
Yunus 10:59
Compare 2 Khmer translations
قُلْ أَرَأَيْتُمْ مَا أَنْزَلَ اللَّهُ لَكُمْ مِنْ رِزْقٍ فَجَعَلْتُمْ مِنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
DragHold to move · × to hide
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកមើល អ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកនូវលាភសក្ការៈ ហើយ ពួកអ្នកបានធ្វើវាមួយចំនួនទៅជារបស់ហាមឃាត់ និងជារបស់ អនុញ្ញាត(តាមទំនើងចិត្ដ)។ ចូរអ្នកពោលថាៈ តើអល់ឡោះបាន អនុញ្ញាតឱ្យពួកអ្នក ឬមួយពួកអ្នកប្រឌិតកុហកចំពោះអល់ឡោះ?