Yunus 10:61

Compare 2 Khmer translations

وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِنْ قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَنْ رَبِّكَ مِنْ مِثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِنْ ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُبِينٍ

القرآن الكريم

DragHold to move · × to hide

ហើយគ្មានកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នកនៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មានអ្វីមួយអាចលាក់បាំងពីព្រះជាម្ចាស់របស់អ្នកបានឡើយ សូម្បីតែប៉ុនលំអងធូលីដ៏តូចបំផុតនៅលើផែនដី ឬនៅលើមេឃក៏ដោយ ហើយមិនថាវាតូចជាងនេះ ឬធំជាងនេះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។

Rowwad Translation Center

ហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអាន ហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើ ជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ។ គ្មានអ្វីលាក់ បាំងនឹងម្ចាស់របស់អ្នកឡើយសូម្បីតែវត្ថុដ៏តូចបំផុតនៅលើផែនដី និងនៅលើមេឃ ហើយក៏មិនអាចលាក់បាំងបានដែរ សូម្បីតែវត្ថុ ដែលតូចឬធំជាងនេះ លើកលែងតែមាននៅក្នុងគម្ពីរ(ឡាវហុល- ម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

Islamic Community Development Association