ក្រោយមក យើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ពីគេ(ព្យាការីនួហ)ទៅកាន់ក្រុមរបស់ពួកគេដោយនាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្រើន។ ប៉ុន្តែពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលពួកគេ(អ្នកជំនាន់មុន)បានបដិសេធដដែល។ ក៏ដូច្នោះដែរ យើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលបំពាន។
Yunus 10:74
Compare 2 Khmer translations
ثُمَّ بَعَثْنَا مِنْ بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُمْ بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِنْ قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ
DragHold to move · × to hide
ក្រោយមកយើងបានបញ្ជូនបន្ទាប់ពីគេ(នួហ)នូវអ្នក នាំសារជាច្រើនមកកាន់ក្រុមរបស់ពួកគេ ហើយពួកគេក៏បាននាំមក ឱ្យពួកគេនូវមុជីហ្សាត់យ៉ាងច្រើនដ៏ជាក់ច្បាស់។ ប៉ុន្ដែពួកគេនៅតែ មិនបានជឿនូវអ្វីដែលពួកគេបានបដិសេធនឹងគេ(នួហ)កាលពី មុន។ ដូចនេះដែរ យើងក៏បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកដែល បំពាន។