ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឲ្យឆ្លងផុតសមុទ្រ។ ពេលនោះ ហ្វៀរអោននិងទាហានរបស់គេបានដេញតាមពីក្រោយពួកគេដោយការបំពាន និងភាពជាសត្រូវ។ លុះពេលដែលគេ(ហ្វៀរអោន)បានលិចលង់(ក្នុងទឹកសមុទ្រ) គេក៏ពោលថា៖ ខ្ញុំមានជំនឿហើយថា ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពដ៏ពិតប្រាកដក្រៅពីព្រះជាម្ចាស់ដែលអម្បូរអ៊ីស្រាអែលបានជឿទៅលើទ្រង់នោះឡើយ ហើយខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ចំពោះទ្រង់)។
Yunus 10:90
Compare 2 Khmer translations
وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتْبَعَهُمْ فِرْعَوْنُ وَجُنُودُهُ بَغْيًا وَعَدْوًا ۖ حَتَّىٰ إِذَا أَدْرَكَهُ الْغَرَقُ قَالَ آمَنْتُ أَنَّهُ لَا إِلَٰهَ إِلَّا الَّذِي آمَنَتْ بِهِ بَنُو إِسْرَائِيلَ وَأَنَا مِنَ الْمُسْلِمِينَ
DragHold to move · × to hide
យើងបានញែកទឹកសមុទ្រដើម្បីឱ្យអំបូរអ៊ីស្រាអែលបាន ដើរឆ្លងផុត ហើយហ្វៀរអោននិងទាហានរបស់គេបានតាមពីក្រោយ ពួកគេដោយការការបំពាន និងភាពជាសត្រូវ។ លុះនៅពេលដែល ទឹកបានលិចគ្របដណ្ដប់គេ(ហ្វៀរអោន) ទើបគេនិយាយថាៈ ខ្ញុំបាន ជឿហើយថា ពិតប្រាកដណាស់គ្មានម្ចាស់ណាដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីម្ចាស់ដែលអំបូរអ៊ីស្រាអែលបានជឿលើទ្រង់នោះ ឡើយ។ ហើយខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកមូស្លីមដែរ។