Yunus 10:93

Compare 2 Khmer translations

وَلَقَدْ بَوَّأْنَا بَنِي إِسْرَائِيلَ مُبَوَّأَ صِدْقٍ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ فَمَا اخْتَلَفُوا حَتَّىٰ جَاءَهُمُ الْعِلْمُ ۚ إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ

القرآن الكريم

DragHold to move · × to hide

ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដ៏ល្អប្រពៃ(នៅក្នុងទឹកដីស្ហាម) ហើយយើងបានប្រទានលាភសក្ការៈអំពីរបស់ល្អៗជាច្រើនដល់ពួកគេ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ(ក្នុងកិច្ចការសាសនា) រហូតដល់ចំណេះដឹង(គម្ពីរគួរអាន)បានមកដល់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។

Rowwad Translation Center

ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់ អំបូរអ៊ីស្រាអែលនូវលំនៅដ្ឋានដ៏ពិតប្រាកដ(នៅស្ហាមនិងអេហ្ស៊ីប) ហើយយើងផ្ដល់លាភសក្ការៈដ៏ល្អដល់ពួកគេ ហើយពួកគេពុំមានការ ខ្វែងគំនិតគ្នាឡើយ រហូតដល់ចំណេះដឹង(គម្ពីរតាវរ៉ត)បានមកដល់ ពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាងពួក គេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា (គម្ពីរតាវរ៉ត)។

Islamic Community Development Association