Quraish · Quraysh · سورة قريش · 4 ayahs

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។

لِإِيلَافِ قُرَيْشٍ

ជាទម្លាប់របស់ពួកគូរ៉័ស្ហ

إِيلَافِهِمْ رِحْلَةَ الشِّتَاءِ وَالصَّيْفِ

ទម្លាប់របស់ពួកគេ គឺការធ្វើដំណើរក្នុងរដូវរងារ(នៅកាន់ប្រទេសយេមែន) និងក្នុងរដូវក្ដៅ(ទៅកាន់តំបន់ស្ហាម)។

فَلْيَعْبُدُوا رَبَّ هَٰذَا الْبَيْتِ

ដូច្នេះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះព្រះជាម្ចាស់នៃកាក់ហ្ពះនេះ(តែមួយគត់)

الَّذِي أَطْعَمَهُمْ مِنْ جُوعٍ وَآمَنَهُمْ مِنْ خَوْفٍ

ដែលជាអ្នកផ្ដល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ស្រេកឃ្លាន និងផ្ដល់សុវត្ថិភាពដល់ពួកគេពីភាពភ័យខ្លាច។