ហើយយើងមិនបានបំពានទៅលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង។ ហើយព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជានៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់ហើយនោះ។ ហើយពួកវាក៏មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការខាតបង់នោះដែរ។
Hud 11:101
Compare 2 Khmer translations
وَمَا ظَلَمْنَاهُمْ وَلَٰكِنْ ظَلَمُوا أَنْفُسَهُمْ ۖ فَمَا أَغْنَتْ عَنْهُمْ آلِهَتُهُمُ الَّتِي يَدْعُونَ مِنْ دُونِ اللَّهِ مِنْ شَيْءٍ لَمَّا جَاءَ أَمْرُ رَبِّكَ ۖ وَمَا زَادُوهُمْ غَيْرَ تَتْبِيبٍ
DragHold to move · × to hide
ហើយយើងមិនបានបំពានលើពួកគេទេ ប៉ុន្ដែពួកគេទេ ដែលបានបំពានលើខ្លួនឯងនោះ។ ដូចេ្នះហើយព្រះនានារបស់ពួកគេ ដែលពួកគេបានបួងសួងសុំក្រៅពីអល់ឡោះមិនអាចផ្ដល់ប្រយោជន៍ អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)នៃម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានមកដល់។ ហើយព្រះនានារបស់ពួកគេ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីគ្រោះមហន្ដរាយឡើយ។