ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតនៅចុងវេលាទាំងពីរនៃពេលថ្ងៃ (ពេលព្រលឹម និងពេលល្ងាច) និងពេលមួយនៃពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អវានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ។ នោះគឺជាការរំឭកមួយសម្រាប់អ្នកដែលនឹករលឹកទាំងឡាយ។
Hud 11:114
Compare 2 Khmer translations
وَأَقِمِ الصَّلَاةَ طَرَفَيِ النَّهَارِ وَزُلَفًا مِنَ اللَّيْلِ ۚ إِنَّ الْحَسَنَاتِ يُذْهِبْنَ السَّيِّئَاتِ ۚ ذَٰلِكَ ذِكْرَىٰ لِلذَّاكِرِينَ
DragHold to move · × to hide
ហើយចូរអ្នកប្រតិបត្ដិសឡាតនៅចុងទាំងពីរនៃពេល ថ្ងៃ(ព្រឹកល្ងាចគឺៈ ស៊ូពូស ស៊ូហូរ និងអាសើរ)និងរយៈពេលដំបូង នៃពេលយប់(ម៉ាហ្គរិប និងអ៊ីស្ហា)។ ពិតប្រាកដណាស់ អំពើល្អលុប បំបាត់អំពើអាក្រក់។ នោះគឺជាការរំលឹកទូន្មានសម្រាប់បណ្ដាអ្នក ដែលមានសតិសម្បជញ្ញៈ។