Hud 11:17

Compare 2 Khmer translations

أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ وَيَتْلُوهُ شَاهِدٌ مِنْهُ وَمِنْ قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ أُولَٰئِكَ يُؤْمِنُونَ بِهِ ۚ وَمَنْ يَكْفُرْ بِهِ مِنَ الْأَحْزَابِ فَالنَّارُ مَوْعِدُهُ ۚ فَلَا تَكُ فِي مِرْيَةٍ مِنْهُ ۚ إِنَّهُ الْحَقُّ مِنْ رَبِّكَ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ

القرآن الكريم

DragHold to move · × to hide

តើអ្នកដែលស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់គេ(ព្យាការីមូហាំម៉ាត់) ហើយមានសាក្សីម្នាក់ពីទ្រង់(ម៉ាឡាអ៊ីកាត់ជីព្រីល)បានសូត្រវា ព្រមទាំងមានពីមុនវាផងដែរនូវគម្ពីររបស់ព្យាការីមូសា(គម្ពីរតាវរ៉ត) ដែលជាប្រមុខដឹកនាំ និងជាក្តីអាណិតស្រលាញ់ផងនោះ(ដូចគ្នានឹងពួកដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយដែលនឹងសាបសូន្យឬ?) អ្នកទាំងនោះ ពួកគេមានជំនឿនឹងវា(គម្ពីរគួរអាន)។ ហើយជនណាដែលគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមក្រុមទាំងឡាយនោះ ពិតណាស់ ឋាននរកគឺជាកន្លែងសន្យាសម្រាប់គេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាសេចក្តីពិតពីព្រះជាម្ចាស់របស់អ្នក។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនមានជំនឿឡើយ។

Rowwad Translation Center

តើមានអ្នកណាដូចអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់ លាស់(គម្ពីរគួរអាន)ពីម្ចាស់របស់គេ ហើយមានសាក្សី(ជីព្រីល) មកពីទ្រង់សូត្រវា និងមានគម្ពីររបស់មូសាពីមុនវាដែលជាការ ចង្អុលបង្ហាញ និងការអាណិតស្រឡាញ់នោះ? អ្នកទាំងនោះមាន ជំនឿលើវា(គម្ពីរគួរអាន)។ ប៉ុន្ដែអ្នកដែលបដិសេធនឹងវាក្នុង ចំណោមក្រុមទាំងនោះ(យ៉ាហ៊ូទី ណាសរ៉នី និងពួកគ្មានជំនឿ) គឺ ភ្លើងនរកជាកន្លែងសន្យារបស់គេ។ ដូចេ្នះចូរអ្នកកុំមានការសង្ស័យ អំពីវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាការពិតមកពីម្ចាស់របស់ អ្នក ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ។

Islamic Community Development Association