(ក្រោយពីទឹកជំនន់បានបញ្ចប់) ទ្រង់បានមានបន្ទូលថា៖ ឱដី! ចូរឯងលេបទឹករបស់ឯងទៅវិញចុះ។ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញអស់។ ហើយបទបញ្ជា(របស់អល់ឡោះ)ក៏ត្រូវបានសម្រេច ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថា៖ វិនាសអន្តរាយចុះចំពោះក្រុមដែលបំពាន។
Hud 11:44
Compare 2 Khmer translations
وَقِيلَ يَا أَرْضُ ابْلَعِي مَاءَكِ وَيَا سَمَاءُ أَقْلِعِي وَغِيضَ الْمَاءُ وَقُضِيَ الْأَمْرُ وَاسْتَوَتْ عَلَى الْجُودِيِّ ۖ وَقِيلَ بُعْدًا لِلْقَوْمِ الظَّالِمِينَ
DragHold to move · × to hide
ហើយទ្រង់បានមានបន្ទូលថាៈ ឱដី. ចូរឯងលេបទឹករបស់ ឯងវិញចុះ។ ឱមេឃ. ចូរឯងឈប់ភ្លៀងទៅ។ ពេលនោះទឹកក៏បាន ស្រកចុះ។ ហើយបទបញ្ជានោះត្រូវបានគេសមេ្រច(បានកំទេចអ្នក គ្មានជំនឿពីក្រុមរបស់នួហ) ហើយសំពៅនោះក៏បានចតនៅលើភ្នំ ជូទី(នៅរវាងប្រទេសអ៊ីរ៉ាក់និងអាម៉េនី)។ ហើយទ្រង់បានមាន បន្ទូលបន្ដទៀតថាៈ មហន្ដរាយចុះចំពោះក្រុមដែលបំពាននោះ។