ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មឆាប់ៗនេះជាមិនខាន។
Hud 11:64
Compare 2 Khmer translations
وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
DragHold to move · × to hide
ឱក្រុមរបស់ខ្ញុំ. នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែល ជាភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរ ស៊ីនៅលើដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ។ បើមិនដូច្នោះទេទារុណកម្មនឹង ធ្លាក់មកលើពួកអ្នកឆាប់ៗនេះជាមិនខាន។