Victory · an-Nasr · سورة النصر · 3 ayahs

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។

إِذَا جَاءَ نَصْرُ اللَّهِ وَالْفَتْحُ

នៅពេលដែលជំនួយរបស់អល់ឡោះ និងការរំដោះ(ទីក្រុងម៉ាក្កះ)បានមកដល់

وَرَأَيْتَ النَّاسَ يَدْخُلُونَ فِي دِينِ اللَّهِ أَفْوَاجًا

ហើយអ្នកបានឃើញមនុស្សលោកចូលសាសនារបស់អល់ឡោះទាំងក្រុម

فَسَبِّحْ بِحَمْدِ رَبِّكَ وَاسْتَغْفِرْهُ ۚ إِنَّهُ كَانَ تَوَّابًا

ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នក និងសុំការអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុត។