قُلْ هُوَ اللَّهُ أَحَدٌ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ អល់ឡោះគឺជាព្រះជាម្ចាស់(ដែលគេត្រូវគោរពសក្ការៈ)តែមួយគត់។
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។
قُلْ هُوَ اللَّهُ أَحَدٌ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ អល់ឡោះគឺជាព្រះជាម្ចាស់(ដែលគេត្រូវគោរពសក្ការៈ)តែមួយគត់។
اللَّهُ الصَّمَدُ
អល់ឡោះទ្រង់ជាទីពឹងពាក់។
لَمْ يَلِدْ وَلَمْ يُولَدْ
ទ្រង់មិនប្រសូតបុត្រ ហើយទ្រង់ក៏មិនត្រូវបានគេប្រសូតមកនោះដែរ។
وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ
ហើយគ្មាននរណាម្នាក់អាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។