ហើយភរិយារបស់អាហ្ស៊ីសបានហៅព្យាការីយូសុះ(យ៉ាងទន់ភ្លន់) ខណៈដែលគាត់ស្ថិតក្នុងផ្ទះរបស់នាងដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌ ហើយនាងបានបិទទ្វារទាំងអស់។ នាងក៏បាននិយាយថា៖ សូមអ្នកមកកាន់ខ្ញុំមក! គាត់ក៏បានពោលថា៖ ខ្ញុំសុំពីអល់ឡោះបញ្ចៀសខ្ញុំ(ពីរឿងនេះ)។ ពិតប្រាកដណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងស្នាក់នៅដ៏ប្រសើរដល់ខ្ញុំ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាននោះ គឺមិនទទួលជោគជ័យឡើយ។
Yusuf 12:23
Compare 2 Khmer translations
وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَنْ نَفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
DragHold to move · × to hide
ហើយស្រី្ដដែលយូសុហ្វនៅផ្ទះរបស់នាងចង់ប្រលោមកាម គុណជាមួយគេ ហើយនាងបានបិទទ្វារទាំងអស់ រួចនិយាយថាៈ សូម អ្នកមកទីនេះ. យូសុហ្វឆ្លើយថាៈ ខ្ញុំសុំពីអល់ឡោះឱ្យចៀសផុត(អំពី ប្រការនេះ)។ ពិតប្រាកដណាស់ គាត់(ស្វាមីរបស់នាង)ជាចៅហ្វាយ របស់ខ្ញុំដែលបានផ្ដល់ការរស់នៅដ៏ល្អប្រសើរដល់ខ្ញុំ។ ពិតប្រាកដ ណាស់ ពួកដែលបំពាននោះនឹងមិនទទួលជោគជ័យឡើយ។