Yusuf 12:31

Compare 2 Khmer translations

فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ

القرآن الكريم

DragHold to move · × to hide

នៅពេលដែលនាង(ភរិយាអាហ្ស៊ីស)បានស្តាប់ឮពាក្យរិះគន់របស់ស្ត្រីទាំងនោះ នាងក៏បានចាត់ឱ្យគេទៅអញ្ជើញស្ត្រីទាំងនោះ ហើយនាងបានរៀបចំកន្លែងសម្រាប់ឲ្យពួកនាងទម្រេតខ្លួន និងបានផ្តល់ឱ្យស្ត្រីទាំងអស់នោះនូវកាំបិតម្នាក់មួយ(សម្រាប់ចិតផ្លែឈើ)។ ហើយនាងក៏បាននិយាយ(ទៅកាន់ព្យាការីយូសុះ)ថា៖ ចូរអ្នកចេញទៅកាន់ពួកនាងចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញគាត់ ពួកនាងមានការភ្ញាក់ផ្អើលជាខ្លាំង(ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់គាត់) ហើយពួកនាងក៏បានចិតដៃខ្លួនឯង ព្រមទាំងបាននិយាយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! នេះមិនមែនជាមនុស្សនោះទេ។ តាមពិត នេះគឺជាម៉ាឡាអ៊ីកាត់មួយរូបដ៏ឧត្តុង្គឧត្តម។

Rowwad Translation Center

នៅពេលដែលនាងបានស្ដាប់ឮពាក្យរិះគន់របស់ពួកគេ នាងក៏បានអញ្ជើញស្ដ្រីទាំងនោះ និងបានរៀបចំសម្រាប់ពួកនាង នូវពិធីជប់លៀងមួយ ហើយបានផ្ដល់កាំបិតឱ្យពួកនាងម្នាក់មួយ គ្រប់ៗគ្នា(ដើម្បីចិតផ្លែឈើហូប) ហើយនាងបាននិយាយថាៈ ចូរ ឯង(យូសុហ្វ)ចេញទៅខាងមុខពួកនាង។ នៅពេលដែលពួកនាង បានឃើញយូសុហ្វពួកនាងក៏ភ្ញាក់ផ្អើលនឹងគាត់(ដោយសារសម្រស់ របស់គាត់់) ហើយបានចិតដៃខ្លូនឯងព្រមទាំងនិយាយថាៈ អល់ឡោះ មហាស្អាតស្អំ. នេះមិនមែនជាមនុស្សទេ. តាមពិតនេះជាម៉ាឡា-អ៊ីកាត់ដ៏ឧត្ដុង្គឧត្ដម។

Islamic Community Development Association