Yusuf 12:38

Compare 2 Khmer translations

وَاتَّبَعْتُ مِلَّةَ آبَائِي إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ ۚ مَا كَانَ لَنَا أَنْ نُشْرِكَ بِاللَّهِ مِنْ شَيْءٍ ۚ ذَٰلِكَ مِنْ فَضْلِ اللَّهِ عَلَيْنَا وَعَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ

القرآن الكريم

DragHold to move · × to hide

ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតាខ្ញុំ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ មិនត្រឹមត្រូវឡើយសម្រាប់ពួកយើងក្នុងការយកអ្វីមួយមកធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ។ ទាំងនោះគឺជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោកទាំងអស់។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។

Rowwad Translation Center

ហើយខ្ញុំបានអនុវត្ដតាមសាសនាជីដូនជីតារបស់ខ្ញុំ គឺ អ៊ីព្រហ៊ីម អ៊ីសហាកនិងយ៉ាក់កូប។ សម្រាប់ពួកយើង យើងមិន ដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះបន្ដិចសោះឡើយ។ នោះជាការប្រោស ប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោក ទាំងអស់ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនរមិលគុណ។

Islamic Community Development Association