Yusuf 12:54

Compare 2 Khmer translations

وَقَالَ الْمَلِكُ ائْتُونِي بِهِ أَسْتَخْلِصْهُ لِنَفْسِي ۖ فَلَمَّا كَلَّمَهُ قَالَ إِنَّكَ الْيَوْمَ لَدَيْنَا مَكِينٌ أَمِينٌ

القرآن الكريم

DragHold to move · × to hide

ព្រះរាជាបានមានបន្ទូលថា៖ ចូរពួកអ្នកនាំគេមកជួបយើង។ យើងនឹងតែងតាំងគេជាមនុស្សជំនិតរបស់យើង។ នៅពេលដែលទ្រង់បានមានបន្ទូលជាមួយនឹងគាត់(ព្យាការីយូសុះ)រួច ទ្រង់ក៏មានបន្ទូលថា៖ ជាការពិតណាស់ ចាប់ពីថ្ងៃនេះតទៅ អ្នកគឺជាអ្នកដែលមានឋានៈសក្តិខ្ពង់ខ្ពស់ និងជាទីទុកចិត្តសម្រាប់យើង។

Rowwad Translation Center

ហើយសេ្ដចមានបន្ទូលថាៈ ចូរពួកអ្នកនាំគេមកជួបយើង ដើម្បីយើងយកគេធ្វើជាមនុស្សជំនិតរបស់យើង។ នៅពេលដែល សេ្ដចមានបន្ទូលជាមួយយូសុហ្វ រួចក៏មានបន្ទូលថាៈ ពិតប្រាកដ ណាស់ អ្នកឯងពីថ្ងៃនេះតទៅគឺជាអ្នកដែលមានបុណ្យសក្ដិខ្ពង់ខ្ពស់ គួរជាទីទុកចិត្ដសម្រាប់យើង។

Islamic Community Development Association