Yusuf 12:65

Compare 2 Khmer translations

وَلَمَّا فَتَحُوا مَتَاعَهُمْ وَجَدُوا بِضَاعَتَهُمْ رُدَّتْ إِلَيْهِمْ ۖ قَالُوا يَا أَبَانَا مَا نَبْغِي ۖ هَٰذِهِ بِضَاعَتُنَا رُدَّتْ إِلَيْنَا ۖ وَنَمِيرُ أَهْلَنَا وَنَحْفَظُ أَخَانَا وَنَزْدَادُ كَيْلَ بَعِيرٍ ۖ ذَٰلِكَ كَيْلٌ يَسِيرٌ

القرآن الكريم

DragHold to move · × to hide

ហើយនៅពេលដែលពួកគេបានបើកមើលបង្វេច(ស្បៀង)របស់ពួកគេ ពួកគេក៏ប្រទះឃើញលុយកាក់របស់ពួកគេត្រូវបានគេបង្វិលត្រឡប់មកឱ្យពួកគេវិញ។ ពេលនោះ ពួកគេក៏និយាយថា៖ ឱលោកឪពុករបស់ពួកយើង! តើពួកយើងចង់បានអ្វីទៀត! នេះគឺជាលុយថ្លៃស្បៀងរបស់ពួកយើងដែលគេបានបង្វិលវាមកឱ្យពួកយើងវិញ។ ពួកយើងបានទទួលនូវស្បៀងអាហារសម្រាប់គ្រួសាររបស់ពួកយើង ហើយអាចថែរក្សាបងប្អូនរបស់ពួកយើង ព្រមទាំងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុកសត្វអូដ្ឋទៀត។ នោះគឺជារឿងដែលងាយស្រួលបំផុតសម្រាប់គាត់(អាហ្ស៊ីស)។

Rowwad Translation Center

ហើយនៅពេលដែលពួកគេបានបើកមើលទំនិញរបស់ពួក គេ ពួកគេក៏បានប្រទះឃើញលុយកាក់របស់ពួកគេដែលត្រូវបានគេ បង្វិលមកឱ្យពួកគេវិញ ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួក យើង. តើពួកយើងចង់បានអ្វីទៀត? នេះជាលុយកាក់របស់ពួកយើង ដែលត្រូវបានគេបង្វិលមកឱ្យពួកយើងវិញ។ ហើយពួកយើងអាច ផ្គត់ផ្គង់ម្ហូបដល់គ្រួសាររបស់ពួកយើង និងអាចថែរក្សាបងប្អូនរបស់ ពួកយើង ហើយនិងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុក សត្វអូដ្ឋទៀត។ នោះជាការវាល់(ដោះដូរស្បៀង)ដ៏ងាយស្រួល។

Islamic Community Development Association