Yusuf 12:68

Compare 2 Khmer translations

وَلَمَّا دَخَلُوا مِنْ حَيْثُ أَمَرَهُمْ أَبُوهُمْ مَا كَانَ يُغْنِي عَنْهُمْ مِنَ اللَّهِ مِنْ شَيْءٍ إِلَّا حَاجَةً فِي نَفْسِ يَعْقُوبَ قَضَاهَا ۚ وَإِنَّهُ لَذُو عِلْمٍ لِمَا عَلَّمْنَاهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ

القرآن الكريم

DragHold to move · × to hide

ហើយនៅពេលដែលពួកគេបានចូលតាមច្រកទ្វារផ្សេងៗគ្នាតាមការណែនាំរបស់ឪពុកពួកគេ គឺវាមិនអាចការពារពួកគេបន្តិចសោះឡើយនូវអ្វីដែលអល់ឡោះទ្រង់បានកំណត់ទៅលើពួកគេនោះ។ តាមពិត វាគ្រាន់តែជាអារម្មណ៍ខ្វល់ខ្វាយរបស់ព្យាការីយ៉ាក់កូបចំពោះកូនៗរបស់គាត់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ គាត់ជាអ្នកដែលយល់ដឹងចំពោះអ្វីដែលយើងបានបង្រៀនដល់គេ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងឡើយ។

Rowwad Translation Center

ហើយនៅពេលដែលពួកគេបានចូលដោយធ្វើតាមអ្វីដែល ឪពុករបស់ពួកគេបានណែនាំនោះ វាមិនអាចធ្វើឱ្យពួកគេរួចផុតពីការ កំណត់របស់អល់ឡោះបន្ដិចឡើយ តែនេះគ្រាន់តែជាតម្រូវការដែល មាននៅក្នុងចិត្ដរបស់យ៉ាក់កូបដែលចង់បំពេញវាប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ យ៉ាក់កូបមានចំណេះដឹងខ្ពស់ ដោយសារតែអ្វីដែល យើងបានបង្រៀនគេ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

Islamic Community Development Association