នៅពេលដែលពួកគេបានចូលទៅជួបគាត់(ព្យាការីយូសុះ) ពួកគេបាននិយាយថា៖ ឱលោកម្ចាស់! ពួកយើងនិងក្រុមគ្រួសារបានជួបប្រទះនូវទុក្ខលំបាក ហើយពួកយើងបាននាំមកនូវលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ សូមលោកមេត្តាជួយវាល់(ដោះដូរស្បៀង)ដល់ពួកយើងឱ្យបានគ្រប់គ្រាន់ ព្រមទាំងមេត្តាជួយបរិច្ចាគបន្ថែមដល់ពួកយើង(ពីលើនោះ)ផង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់អ្នកដែលបរិច្ចាគទាំងឡាយ។
Yusuf 12:88
Compare 2 Khmer translations
فَلَمَّا دَخَلُوا عَلَيْهِ قَالُوا يَا أَيُّهَا الْعَزِيزُ مَسَّنَا وَأَهْلَنَا الضُّرُّ وَجِئْنَا بِبِضَاعَةٍ مُزْجَاةٍ فَأَوْفِ لَنَا الْكَيْلَ وَتَصَدَّقْ عَلَيْنَا ۖ إِنَّ اللَّهَ يَجْزِي الْمُتَصَدِّقِينَ
DragHold to move · × to hide
បន្ទាប់មកនៅពេលដែលពួកគេបានចូលទៅជួបគេ(យូ-សុហ្វ) ពួកគេបាននិយាយថាៈ ឱលោកម្ចាស់(យូសុហ្វ)អើយ. ពួក យើងនិងគ្រួសារបស់ពួកយើងបានជួបនឹងគ្រោះរាំងស្ងួត ហើយយើង បាននាំមកនូវលុយកាក់បន្ដិចបន្ដួច ហេតុនេះសូមលោកមេត្ដាជួយ បំពេញនូវការវាល់(ដោះដូរស្បៀង)ឱ្យពួកយើង ហើយសូមលោក មេត្ដាបរិច្ចាគឱ្យពួកយើងផង។ ពិតប្រាកដណាស់ អល់ឡោះតបស្នង ផលបុណ្យចំពោះបណ្ដាអ្នកដែលបរិច្ចាគ។