ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងដងអូរអាស្រ័យទៅតាមទំហំរបស់វា ហើយវាបាននាំមកជាមួយនូវពពុះដុំៗ(លើផ្ទៃទឹក)។ ហើយសារធាតុដែលគេដុតរំលាយក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្ការ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏មានពពុះដូចគ្នាដែរ។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់លើកឧទាហរណ៍(ប្រៀបធៀប)រវាងប្រការពិត និងប្រការមិនពិត។ ចំពោះពពុះ វានឹងរលាយបាត់បង់ទៅ(គ្មានផលប្រយោជន៍)។ ចំណែកឯអ្វីដែលផ្តល់ប្រយោជន៍ដល់មនុស្សវិញ វានឹងនៅឋិតឋេរលើផែនដី។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់បានលើកនូវឧទាហរណ៍ជាច្រើនទៀត។
Ar-Ra'd 13:17
Compare 2 Khmer translations
أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنْفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
DragHold to move · × to hide
ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយជ្រលងនានា បានហូរទៅតាមគន្លងរបស់វា ដោយការហូរនោះបាននាំមកនូវពពុះ រីកខ្ពស់ជាច្រើន។ ហើយអ្វីៗដែលគេយកទៅដុតវានៅក្នុងភ្លើង ដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ក៏មានពពុះដូច គ្នាដែរ។ ដូច្នោះដែរអល់ឡោះប្រៀបធៀបរឿងពិត និងរឿងមិន ពិត។ ចំណែកឯពពុះគឺនឹងត្រូវរលាយបាត់។ ហើយចំណែកឯអ្វីដែល មានប្រយោជន៍ដល់មនុស្សលោក វានឹងស្ថិតនៅលើផែនដី។ ដូច្នោះ ដែរ អល់ឡោះលើកឧទាហរណ៍ផេ្សងៗជាច្រើនទៀត។