ហើយនិងបណ្តាអ្នកដែលអត់ធ្មត់ដោយស្វែងរកការពេញចិត្តពីព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង និងបើកចំហ ព្រមទាំងតបតចំពោះអំពើអាក្រក់(ដែលគេធ្វើមកលើខ្លួនគេ)ដោយអំពើល្អ។ បណ្តាអ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវលទ្ធផលដ៏គួរឱ្យកោតសរសើរ។
Ar-Ra'd 13:22
Compare 2 Khmer translations
وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ
DragHold to move · × to hide
ហើយនិងបណ្ដាអ្នកដែលបានអត់ធ្មត់ ដើម្បីស្វែងរកការ យល់ព្រមពីម្ចាស់របស់ពួកគេ ហើយពួកគេបានប្រតិបត្ដិសឡាត និងបានបរិច្ចាគនូវអ្វីដែលយើងបានផ្ដល់លាភសក្ការៈឱ្យពួកគេដោយ អាថ៌កំបាំងនិងលាតត្រដាង ហើយពួកគេច្រានចោលអំពើអាក្រក់ ដោយអំពើល្អ។ អ្នកទាំងនោះនឹងទទួលបានលទ្ធផលចុងក្រោយដ៏ ល្អប្រសើរ។