ហើយបណ្តាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ(ពួកយូដា និងពួកគ្រឹស្ទាន) ពួកគេមានភាពរីករាយចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហើយក្នុងចំណោមក្រុមជាច្រើន(នៃពួកគេ) ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនអំពីវាផងដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត គេបានប្រើខ្ញុំឱ្យគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) ហើយមិនឱ្យខ្ញុំយកអ្នកផ្សេងមកធ្វើជាដៃគូរួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងទៅកាន់ទ្រង់(តែមួយគត់) ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ទៅកាន់ទ្រង់(តែមួយគត់)ដែរ។
Ar-Ra'd 13:36
Compare 2 Khmer translations
وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنْزِلَ إِلَيْكَ ۖ وَمِنَ الْأَحْزَابِ مَنْ يُنْكِرُ بَعْضَهُ ۚ قُلْ إِنَّمَا أُمِرْتُ أَنْ أَعْبُدَ اللَّهَ وَلَا أُشْرِكَ بِهِ ۚ إِلَيْهِ أَدْعُو وَإِلَيْهِ مَآبِ
DragHold to move · × to hide
ហើយបណ្ដាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ (តាវរ៉ត អ៊ីញជីល) ដោយពួកគេរីករាយនឹងអ្វីដែលគេបានបញ្ចុះឱ្យ អ្នក។ ហើយក្នុងចំណោមក្រុមទាំងនោះ មានអ្នកដែលបដិសេធអំពី វា(គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបាន គេញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះ ហើយមិនឱ្យខ្ញុំធ្វើស្ហ៊ីរិក ចំពោះទ្រង់ឡើយ។ ខ្ញុំអំពាវនាវ(មនុស្សលោក)ទៅចំពោះទ្រង់តែ មួយគត់ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំក៏ទៅចំពោះទ្រង់ដែរ។