ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានមនុស្សលោកពីថ្ងៃមួយដែលទណ្ឌកម្មនឹងមកដល់ពួកគេ។ ពេលនោះ ពួកដែលបំពាននឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាពន្យារពេលដល់យើងខ្ញុំនូវរយៈពេលដ៏ខ្លីមួយផងចុះ នោះពួកយើងនឹងឆ្លើយតបចំពោះការអំពាវនាវរបស់ព្រះអង្គ ហើយពួកយើងនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយជាមិនខាន។ (ទ្រង់បានតបថា៖) តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលពីមុន(លើលោកិយ)ទេឬ ដែលថាពួកអ្នកនឹងមិនមានការផ្លាស់ប្តូរ(ពីជីវិតលោកិយទៅកាន់ជីវិតបរលោក)នោះ?
Ibrahim 14:44
Compare 2 Khmer translations
وَأَنْذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُمْ مِنْ قَبْلُ مَا لَكُمْ مِنْ زَوَالٍ
DragHold to move · × to hide
ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់មនុស្សលោក អំពីថ្ងៃដែលទារុណកម្មនឹងមកដល់ពួកគេ។ ហើយពួកដែលបំពាន នឹងនិយាយថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាពន្យារពេល ដល់ពួកយើងខ្ញុំមួយរយៈពេលខ្លីផងចុះ. ពួកយើងនឹងទទួលយក ការអំពាវនាវរបស់ទ្រង់ ហើយពួកយើងនឹងគោរពតាមបណ្ដាអ្នក នាំសារ។ (មានគេនិយាយទៅកាន់ពួកនេះថា) តើពួកអ្នកមិនធ្លាប់ បានស្បថពីមុនទេឬថា ពួកអ្នកនឹងមិនលាចាកពីលោកិយ(ទៅថ្ងៃ បរលោក)ទេនោះ?