ហើយទ្រង់ជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ឲ្យពួកអ្នកអាចយកសាច់ស្រស់(ត្រី)អំពីវាមកទទួលទាន និងអាចយកចេញអំពីវានូវគ្រឿងអលង្ការដែលពួកអ្នកអាចយកវាមកពាក់(ជាគ្រឿងលម្អ)បាន។ ហើយពួកអ្នកបានឃើញសំពៅទាំងឡាយធ្វើដំណើរនៅលើវា(ផ្ទៃសមុទ្រ)ដើម្បីពួកអ្នកស្វែងរកការប្រោសប្រទានពីទ្រង់(តាមរយៈជួញដូរ) និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។
An-Nahl 16:14
Compare 2 Khmer translations
وَهُوَ الَّذِي سَخَّرَ الْبَحْرَ لِتَأْكُلُوا مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا مِنْهُ حِلْيَةً تَلْبَسُونَهَا وَتَرَى الْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
DragHold to move · × to hide
ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យមានសមុទ្រ ដើម្បីឱ្យ ពួកអ្នកបានទទួលទានពីវានូវសាច់ស្រស់ៗ ហើយពួកអ្នកអាចយក ចេញពីវានូវគ្រឿងលំអដើម្បីពាក់វា ហើយអ្នកក៏មើលឃើញសំពៅ អណ្ដែតនៅលើវា និងដើម្បីឱ្យពួកអ្នកស្វែងរកនូវសេចក្ដីប្រោស ប្រទានពីទ្រង់។ ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(ចំពោះ អល់ឡោះ)។