ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)។ ពេលនោះក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះចង្អុលបង្ហាញ។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីចុះ ហើយចូរពួកអ្នកពិនិត្យមើល ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេចដែរ?
An-Nahl 16:36
Compare 2 Khmer translations
وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
DragHold to move · × to hide
ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត។ ហើយក្នុងចំណោមពួក គេមានអ្នក ដែលអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោម ពួកគេក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ។ ហេតុនេះ ចូរ ពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេច?