ហើយចូរពួកអ្នកកុំធ្វើខ្លួនឲ្យដូចជាស្ត្រីម្នាក់ដែលបានធ្វើឲ្យអំបោះហុងរបស់នាងខូច ក្រោយពីនាងបានរុំវាយ៉ាងណែនហើយនោះ។ ពួកអ្នកបានធ្វើឱ្យពាក្យសម្បថរបស់ពួកអ្នកក្លាយទៅជាការបោកប្រាស់គ្នារវាងពួកអ្នកដោយសារ(ពួកអ្នកឃើញថា)ក្រុមមួយ(ក្រុមរបស់ពួកអ្នក) មានភាពខ្លាំងក្លាជាងក្រុមមួយទៀត។ តាមពិត អល់ឡោះទ្រង់គ្រាន់តែសាកល្បងពួកអ្នកតាមរយៈវា(ការឲ្យគោរពតាមកិច្ចសន្យា)ប៉ុណ្ណោះ និងដើម្បីទ្រង់បញ្ជាក់ដល់ពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នានៅក្នុងវា។
An-Nahl 16:92
Compare 2 Khmer translations
وَلَا تَكُونُوا كَالَّتِي نَقَضَتْ غَزْلَهَا مِنْ بَعْدِ قُوَّةٍ أَنْكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنْتُمْ فِيهِ تَخْتَلِفُونَ
DragHold to move · × to hide
ហើយចូរពួកអ្នកកុំធ្វើដូចស្រី្ដម្នាក់ដែលបានធ្វើឱ្យអំបោះ ហុងរបស់នាងខូចក្រោយពីនាងបានមូរវាណែនហើយនោះឱ្យសោះ។ ពួកអ្នកយកការស្បថរបស់ពួកអ្នកមកបោកបញ្ឆោតរវាងពួកអ្នក ខ្លួនឯងព្រោះតែយល់ថាៈ ក្រុមមួយប្រសើរជាងក្រុមមួយទៀត ។ ពិតប្រាកដណាស់ អល់ឡោះគ្រាន់តែសាកល្បងពួកអ្នកប៉ុណ្ណោះ។ ហើយទ្រង់ពិតជានឹងបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនៅថ្ងៃបរលោក នូវអ្វីៗដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នានោះ។