Al-Isra' 17:107

Compare 2 Khmer translations

قُلْ آمِنُوا بِهِ أَوْ لَا تُؤْمِنُوا ۚ إِنَّ الَّذِينَ أُوتُوا الْعِلْمَ مِنْ قَبْلِهِ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន) ឬក៏មិនមានជំនឿលើវា។ ពិតប្រាកដណាស់ បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យកាលពីមុន នៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ គឺពួកគេលំឱនកាយក្រាបស៊ូជូត(ចំពោះអល់ឡោះ)។

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ចូរពួកអ្នកជឿលើវា(គម្ពីរគួរអាន)ឬមិនជឿលើវា។ ពិតប្រាកដ ណាស់ ពួក(យ៉ាហ៊ូទី និងណាសរ៉នី)ដែលត្រូវបានគេផ្ដល់ចំណេះ ដឹងពីមុនវា នៅពេលដែលមានគេសូត្រវាឱ្យពួកគេស្ដាប់ គឺពួកគេ លំឱនកាយដោយស៊ូជូត(ចំពោះអល់ឡោះ)។

Islamic Community Development Association