Al-Isra' 17:23

Compare 2 Khmer translations

وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ وَبِالْوَالِدَيْنِ إِحْسَانًا ۚ إِمَّا يَبْلُغَنَّ عِنْدَكَ الْكِبَرَ أَحَدُهُمَا أَوْ كِلَاهُمَا فَلَا تَقُلْ لَهُمَا أُفٍّ وَلَا تَنْهَرْهُمَا وَقُلْ لَهُمَا قَوْلًا كَرِيمًا

القرآن الكريم

DragHold to move · × to hide

ហើយព្រះជាម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់) និងត្រូវធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នក គឺអ្នកមិនត្រូវនិយាយពាក្យសម្តីមិនសមរម្យដាក់គាត់ទាំងពីរឡើយ ហើយក៏មិនត្រូវប្រើសម្ដីធ្ងន់ដាក់គាត់ទាំងពីរនោះដែរ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃ(ទន់ភ្លន់)។

Rowwad Translation Center

ហើយម្ចាស់របស់អ្នកបានបញ្ជាថាៈ ពួកអ្នកមិនត្រូវគោរព សក្ការៈក្រៅពីទ្រង់ឡើយ។ ហើយត្រូវតែធ្វើល្អទៅចំពោះឪពុក ម្ដាយ។ ប្រសិនបើម្នាក់នៃគាត់ទាំងពីរ ឬគាត់ទាំងពីរមានភាពចាស់ ជរារស់នៅជាមួយអ្នក ចូរអ្នកកុំនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យ សំដីមិនសមរម្យ ឬគំហកដាក់គាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ និយាយទៅកាន់គាត់ទាំងពីរនូវពាក្យសំដីណាដែលទន់ភ្លន់បំផុត។

Islamic Community Development Association