ហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះដាក់បម្រាមនោះឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជនណាដែលត្រូវបានគេសម្លាប់ដោយបំពាននោះ ជាការពិតណាស់ យើងប្រគល់ឱ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)នូវសិទ្ធិចាត់ចែង(ចំពោះឃាតករ)។ ដូចនេះ គេ(ភាគីជនរងគ្រោះ)មិនត្រូវបំពានព្រំដែនលើអំពើឃាតកម្មនោះឡើយ។ ពិតប្រាកដណាស់ ភាគីជនរងគ្រោះ គឺត្រូវបានគេជួយការពារ។
Al-Isra' 17:33
Compare 2 Khmer translations
وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَنْ قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِفْ فِي الْقَتْلِ ۖ إِنَّهُ كَانَ مَنْصُورًا
DragHold to move · × to hide
ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែល អល់ឡោះបានហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹម ត្រូវប៉ុណ្ណោះ។ ហើយអ្នកណាដែលត្រូវបានគេសម្លាប់ដោយអយុត្ដិ-ធម៌ គឺពិតណាស់យើងបានប្រគល់សិទ្ធិ(សងសឹក)ឱ្យអ្នកគាំពាររបស់ គេ។ ហេតុនេះ ចូរកុំឱ្យគេធ្វើហួសព្រំដែនកំណត់(របស់អល់ឡោះ) នៅក្នុងការសម្លាប់វិញឱ្យសោះ។ ពិតប្រាកដណាស់ គេ(អ្នកគាំពារ) គឺត្រូវបានគេជួយការពារ(ដោយច្បាប់អ៊ីស្លាម)។