ឬក្លាយទៅជាភាវៈអ្វីផ្សេងទៀតដែលមានភាពធំធេងក្នុងដួងចិត្តរបស់ពួកអ្នកចុះ។ ពេលនោះ ពួកគេនឹងនិយាយថា៖ តើនរណាជាអ្នកត្រឡប់ពួកយើង(ឲ្យរស់ឡើងវិញ)? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលថា៖ គឺអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងនោះឯង។ នៅពេលនោះ ពួកគេនឹងងក់ក្បាល(ចំអក)ដាក់អ្នក ហើយពួកគេនិយាយ(ផ្គើន)ថា៖ តើវានឹងកើតឡើងនៅពេលណា? ចូរអ្នកតបថា៖ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។
Al-Isra' 17:51
Compare 2 Khmer translations
أَوْ خَلْقًا مِمَّا يَكْبُرُ فِي صُدُورِكُمْ ۚ فَسَيَقُولُونَ مَنْ يُعِيدُنَا ۖ قُلِ الَّذِي فَطَرَكُمْ أَوَّلَ مَرَّةٍ ۚ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ ۖ قُلْ عَسَىٰ أَنْ يَكُونَ قَرِيبًا
DragHold to move · × to hide
ឬជាវត្ថុអ្វីមួយដែលក្នុងចិត្ដរបស់ពួកអ្នកគិតថាវាធំចុះ. ពេលនោះពួកគេនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឱ្យពួក យើងរស់ឡើងវិញ? ចូរអ្នកពោលថាៈ គឺអ្នកដែលបានបង្កើតពួក អ្នកតាំងពីដំបូងមក។ ពេលនោះពួកគេនឹងងក់ក្បាលរបស់ពួកគេ ដាក់អ្នកដោយនិយាយថាៈ តើវានឹងកើតឡើងនៅពេលណា? ចូរ អ្នកពោលថាៈ សង្ឃឹមថាវានឹងកើតឡើងឆាប់ៗនេះ។