ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលយើងមានបន្ទូលទៅកាន់អ្នកថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សទាំងអស់។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឱ្យបានឃើញ(នៅយប់អ៊ីសរ៉ក)នោះឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ។ ហើយ(យើងក៏មិនបានបង្កើត)ដើមឈើដែលគេបានដាក់បណ្តាសានៅក្នុងគម្ពីរគួរអាន(ដើមហ្សឹកគូម)នោះដែរ (លើកលែងតែដើម្បីជាការសាកល្បងដល់ពួកគេដូចគ្នា)។ ហើយយើងបានបន្លាចពួកគេ(តាមរយៈទណ្ឌកម្ម និងសញ្ញាភស្តុតាងជាច្រើន) តែវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។
Al-Isra' 17:60
Compare 2 Khmer translations
وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا
DragHold to move · × to hide
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានប្រាប់អ្នក (មូហាំម៉ាត់)ថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាប អំពីមនុស្សលោក។ ហើយយើងមិនបានបង្កើតនូវចក្ខុវិស័យដែល យើង បានបង្ហាញអ្នក(នៅយប់អ៊ីសរ៉ក មៀករ៉ជ) និងដើមឈើ (ហ្សឹកគូម)ដែលត្រូវគេដាក់បណ្ដាសា(ដែលបានពណ៌នា)នៅក្នុង គម្ពីរគួរអានឡើយ លើកលែងតែជាការសាកល្បងសម្រាប់មនុស្ស លោកប៉ុណ្ណោះ។ ហើយយើងបានបន្លាចពួកគេ(នូវទារុណកម្ម) ហើយទ្រង់មិនបន្ថែមដល់ពួកគេក្រៅពីការវងេ្វងដ៏សែនឆ្ងាយនោះ ឡើយ។