ឬក៏អ្នកមានផ្ទះ(ដែលត្រូវបានតុបតែង)អំពីមាស ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយពួកយើងក៏មិនមានជំនឿថា អ្នកបានឡើងទៅនោះដែរ លុះត្រាតែអ្នក(ចុះមកវិញដោយ)នាំមកនូវគម្ពីរមួយដើម្បីពួកយើងអានវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅតែពីជាមនុស្សលោក និងជាអ្នកនាំសារម្នាក់ទេឬ?!
Al-Isra' 17:93
Compare 2 Khmer translations
أَوْ يَكُونَ لَكَ بَيْتٌ مِنْ زُخْرُفٍ أَوْ تَرْقَىٰ فِي السَّمَاءِ وَلَنْ نُؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَابًا نَقْرَؤُهُ ۗ قُلْ سُبْحَانَ رَبِّي هَلْ كُنْتُ إِلَّا بَشَرًا رَسُولًا
DragHold to move · × to hide
ឬអ្នកមានផ្ទះអំពីមាស ឬអ្នកឡើងទៅលើមេឃ។ ហើយ (ទោះបីជាអ្នកឡើងទៅលើមេឃក៏ដោយ) ក៏យើងមិនជឿនឹងការ ឡើងរបស់អ្នកដែរ លុះត្រាតែអ្នកបញ្ចុះមកឱ្យពួកយើងនូវគម្ពីរមួយ (ពីអល់ឡោះ)ដើម្បីយើងនឹងសូត្រវាជាមុនសិន។ ចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំមហាបរិសុទ្ធ. ខ្ញុំមិនមែនជាអ្វីក្រៅពីជាមនុស្សដែលគេ តែងតាំងជាអ្នកនាំសារនោះឡើយ។