Al-Isra' 17:97

Compare 2 Khmer translations

وَمَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَنْ يُضْلِلْ فَلَنْ تَجِدَ لَهُمْ أَوْلِيَاءَ مِنْ دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا

القرآن الكريم

DragHold to move · × to hide

ហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញ ពិតណាស់ រូបគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ(យ៉ាងពិតប្រាកដ)។ រីឯជនណាដែលទ្រង់ធ្វើឱ្យវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកគាំពារណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោកដោយអូសពួកគេផ្កាប់មុខដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងនឹងបន្ថែមអណ្ដាតភ្លើងលើពួកគេថែមទៀត។

Rowwad Translation Center

ហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញផ្លូវអ្នកនោះ ជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ ហើយអ្នកណាដែលទ្រង់ ធ្វើឱ្យវងេ្វងនោះ គឺអ្នកមិនអាចរកអ្នកគាំពារសម្រាប់ពួកគេក្រៅពី ទ្រង់បានឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោក ដោយនៅលើផ្ទៃមុខរបស់ពួកគេខ្វាក់ គ ហើយនិងថ្លង់។ ទីកន្លែង របស់ពួកគេគឺនរកជើហាន់ណាំ។ រាល់ពេលដែលវាជិតរលត់ យើង បានបន្ថែមអណ្ដាតភ្លើងឱ្យឆាបឆេះលើពួកគេថែមទៀត។

Islamic Community Development Association