ហើយក៏ដូច្នោះដែរ យើងបានលាតត្រដាងនូវរឿងរ៉ាវរបស់ពួកគេដល់អ្នកជំនាន់នោះដើម្បីឱ្យពួកគេដឹងថា៖ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត ហើយថ្ងៃបរលោក គឺ(នឹងមកដល់យ៉ាងពិតប្រាកដ)គ្មានការសង្ស័យចំពោះវាឡើយ។ នៅពេលដែលពួកគេបានខ្វែងគំនិតគ្នាពីរឿងរ៉ាវរបស់អ្នករូងភ្នំ ពេលនោះពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយនៅលើមាត់រូងនោះចុះ។ ព្រះជាម្ចាស់របស់ពួកគេដឹងបំផុតអំពីពួកគេ។ ហើយអ្នកដែលមានឥទ្ធិពលលើកិច្ចការរបស់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកគេធ្វើជាម៉ាស្ជិទ(ទីគោរពសក្ការៈ)។
Al-Kahf 18:21
Compare 2 Khmer translations
وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوا أَنَّ وَعْدَ اللَّهِ حَقٌّ وَأَنَّ السَّاعَةَ لَا رَيْبَ فِيهَا إِذْ يَتَنَازَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا ابْنُوا عَلَيْهِمْ بُنْيَانًا ۖ رَبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ الَّذِينَ غَلَبُوا عَلَىٰ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِمْ مَسْجِدًا
DragHold to move · × to hide
ហើយដូច្នោះដែរ យើងបានលាតត្រដាងរឿងរបស់ពួកគេ ដើម្បីឱ្យពួកគេ(មនុស្សលោក)ដឹងថាៈ ពិតប្រាកដណាស់ កិច្ចសន្យា របស់អល់ឡោះគឺជាការពិត ហើយថ្ងៃបរលោកគឺពុំមានការសង្ស័យ ឡើយ។ នៅពេលដែលពួកគេខ្វែងគំនិតគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ(អ្នកនៅក្នុងរូងភ្នំ) ពេលនោះពួកគេបាននិយាយថាៈ ចូរពួកអ្នកកសាងអគារមួយនៅលើរូងភ្នំរបស់ពួកគេ។ ម្ចាស់របស់ ពួកគេដឹងបំផុតពីរឿងរបស់ពួកគេ។ បណ្ដាអ្នកដែលមានឥទ្ធិពល លើកិច្ចការរបស់ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើង នឹងយកកន្លែងរបស់ពួកគេនេះធ្វើជាម៉ាស្ជិទតែម្ដង ។