Al-Kahf 18:26

Compare 2 Khmer translations

قُلِ اللَّهُ أَعْلَمُ بِمَا لَبِثُوا ۖ لَهُ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۖ أَبْصِرْ بِهِ وَأَسْمِعْ ۚ مَا لَهُمْ مِنْ دُونِهِ مِنْ وَلِيٍّ وَلَا يُشْرِكُ فِي حُكْمِهِ أَحَدًا

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរយៈពេលដែលពួកគេបានគេងលង់លក់។ អាថ៌កំបាំងទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់មហាឃើញ និងមហាឮបំផុតចំពោះវា។ សម្រាប់ពួកគេគ្មានអ្នកគាំពារណាក្រៅពីទ្រង់ឡើយ ហើយទ្រង់ក៏គ្មាននរណាម្នាក់ជាដៃគូក្នុងការសម្រេចបទបញ្ញត្តិរបស់ទ្រង់ដែរ។

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះដឹងនូវរយៈពេល ដែលពួកគេបានដេក។ ភាពអាថ៌កំបាំងនៃមេឃជាច្រើនជាន់ និង ផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ទ្រង់ឃើញនិងឮនូវអ្វីៗទាំងអស់។ ពួកគេគ្មានអ្នកគាំពារក្រៅពីទ្រង់ឡើយ។ហើយទ្រង់មិនយកអ្នកណា ម្នាក់មកចូលរួមជាដៃគូក្នុងការសមេ្រចបទបញ្ញត្ដិរបស់ទ្រង់ឡើយ។

Islamic Community Development Association