Al-Kahf 18:56

Compare 2 Khmer translations

وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنْذِرِينَ ۚ وَيُجَادِلُ الَّذِينَ كَفَرُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ ۖ وَاتَّخَذُوا آيَاتِي وَمَا أُنْذِرُوا هُزُوًا

القرآن الكريم

DragHold to move · × to hide

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់នោះឡើយ លើកលែងតែជាអ្នកផ្ដល់ដំណឹងរីករាយ និងដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយពួកគ្មានជំនឿបានជជែកដេញដោល(នឹងអ្នកនាំសារ)ដោយមិនត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រការមិនត្រឹមត្រូវរបស់ពួកគេបំបាត់នូវប្រការត្រឹមត្រូវ។ ហើយពួកគេបានចាត់ទុកបណ្តាវាក្យខណ្ឌរបស់យើង(គម្ពីរគួរអាន) និងអ្វីដែលគេព្រមានបន្លាចពួកគេនោះ ជាការលេងសើចទៅវិញ។

Rowwad Translation Center

ហើយយើងមិនបានបញ្ជូនអ្នកនាំសារមកក្រៅពីធ្វើជាអ្នក ផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់មនុស្ស លោក)នោះឡើយ។ តែពួកដែលបានប្រឆាំងជជែកដេញដោលគ្នា នឹងប្រការមិនត្រឹមត្រូវ ដើម្បីបំបាត់នូវប្រការត្រឹមត្រូវដោយពួកគេ បានយកបណ្ដាភស្ដុតាងរបស់យើង និងអ្វីដែលត្រូវបានព្រមានពួកគេ នោះមកលេងសើចចំអកឡកឡឺយទៅវិញ។

Islamic Community Development Association