Al-Baqarah 2:109

Compare 2 Khmer translations

وَدَّ كَثِيرٌ مِنْ أَهْلِ الْكِتَابِ لَوْ يَرُدُّونَكُمْ مِنْ بَعْدِ إِيمَانِكُمْ كُفَّارًا حَسَدًا مِنْ عِنْدِ أَنْفُسِهِمْ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْحَقُّ ۖ فَاعْفُوا وَاصْفَحُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

القرآن الكريم

DragHold to move · × to hide

ភាគច្រើននៃពួកអះលីគីតាបមានបំណងចង់ត្រលប់ពួកអ្នកទៅរកភាពគ្មានជំនឿវិញបន្ទាប់ពីពួកអ្នកមានជំនឿរួច ដោយសារតែការប្រឆាំង និងការច្រណែនឈ្នានីសដែលមាននៅក្នុងខ្លួនរបស់ពួកគេ ក្រោយពីការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេហើយនោះ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អភ័យទោស និងអធ្យាស្រ័យ(ដល់ពួកគេ) រហូតដល់បទបញ្ជារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

Rowwad Translation Center

ភាគច្រើននៃពួកអះលីគីតាបមានបំណងធ្វើឱ្យពួកអ្នក វិលត្រឡប់ទៅរកការគ្មានជំនឿដូចដើមវិញ បន្ទាប់ពីពួកអ្នកមាន ជំនឿរួច ដោយការច្រណែនឈ្នានីសនៅក្នុងខ្លួនរបស់ពួកគេក្រោយ ពីការពិតត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ដល់ពួកគេ។ ដូចនេះ ចូរ ពួកអ្នកអភ័យទោស និងអធ្យាស្រ័យរហូតដល់អល់ឡោះនាំមកនូវ បទបញ្ជារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាព លើអ្វីៗទាំងអស់។

Islamic Community Development Association