Al-Baqarah 2:114

Compare 2 Khmer translations

وَمَنْ أَظْلَمُ مِمَّنْ مَنَعَ مَسَاجِدَ اللَّهِ أَنْ يُذْكَرَ فِيهَا اسْمُهُ وَسَعَىٰ فِي خَرَابِهَا ۚ أُولَٰئِكَ مَا كَانَ لَهُمْ أَنْ يَدْخُلُوهَا إِلَّا خَائِفِينَ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ

القرآن الكريم

DragHold to move · × to hide

ហើយគ្មានជនណាម្នាក់ដែលជាអ្នកបំពានខ្លាំងជាងអ្នកដែលបានរារាំងអ្នកដទៃមិនឱ្យរំឭកព្រះនាមអល់ឡោះនៅក្នុងម៉ាស្ជិតរបស់ទ្រង់ ហើយថែមទាំងព្យាយាមបំផ្លិចបំផ្លាញវា(ម៉ាស្ជិត)នោះឡើយ។ ពួកទាំងនោះ ពួកគេមិនហ៊ានចូលម៉ាស្ជិតនោះទេ លើកលែងតែក្នុងលក្ខណៈភ័យខ្លាចប៉ុណ្ណោះ។ ពួកគេនឹងទទួលបានភាពអាម៉ាស់នៅក្នុងលោកិយនេះ ហើយនៅថ្ងៃបរលោក ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

Rowwad Translation Center

ហើយតើអ្នកណាដែលបំពានជាងអ្នកដែលរារាំងអ្នក ដទៃមិនឱ្យចូលម៉ាស្ជិទរបស់អល់ឡោះ ដើម្បីរំលឹកនាមរបស់ទ្រង់ (សូត្រធម៌ ថ្វាយបង្គំ បួងសួង)នៅក្នុងវា ថែមទាំងបានព្យាយាម ក្នុងការបំផ្លិចបំផ្លាញវាទៀតនោះ? អ្នកទាំងនោះមិនដែលចូលក្នុង ម៉ាស្ជិទឡើយ លើកលែងតែពួកគេមានការភ័យខ្លាច(ពីប្រការណា មួយ)ប៉ុណ្ណោះ។ សម្រាប់ពួកគេនៅក្នុងលោកិយនេះគឺមានភាព អាម៉ាស់ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរ។

Islamic Community Development Association