Al-Baqarah 2:120

Compare 2 Khmer translations

وَلَنْ تَرْضَىٰ عَنْكَ الْيَهُودُ وَلَا النَّصَارَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۗ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَ الَّذِي جَاءَكَ مِنَ الْعِلْمِ ۙ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ

القرآن الكريم

DragHold to move · × to hide

ហើយពួកយូដា និងពួកគ្រឹស្ទាននឹងមិនពេញចិត្តចំពោះអ្នក(ព្យាការីមូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកដើរតាមសាសនាពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញរបស់អល់ឡោះ ទើបជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយមកពីអល់ឡោះឡើយ។

Rowwad Translation Center

ហើយពួកយ៉ាហ៊ូទីនិងណាសរ៉នីមិនពេញចិត្ដនឹងអ្នក (មូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកកាន់តាមសាសនារបស់ ពួកគេ។ ចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ របស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិន បើអ្នកតាមចំណង់របស់ពួកគេបន្ទាប់ពីអ្នកបានទទួលចំណេះដឹង ហើយ(គម្ពីរគួរអាន) អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយពី (ទារុណកម្ម)អល់ឡោះឡើយ។

Islamic Community Development Association