Al-Baqarah 2:133

Compare 2 Khmer translations

أَمْ كُنْتُمْ شُهَدَاءَ إِذْ حَضَرَ يَعْقُوبَ الْمَوْتُ إِذْ قَالَ لِبَنِيهِ مَا تَعْبُدُونَ مِنْ بَعْدِي قَالُوا نَعْبُدُ إِلَٰهَكَ وَإِلَٰهَ آبَائِكَ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ إِلَٰهًا وَاحِدًا وَنَحْنُ لَهُ مُسْلِمُونَ

القرآن الكريم

DragHold to move · × to hide

ឬមួយពួកអ្នកមានវត្តមាន នៅពេលដែលព្យាការីយ៉ាក់កូបហៀបនឹងស្លាប់ខណៈដែលគាត់បានសួរទៅកាន់កូនចៅរបស់គាត់ថា៖ តើពួកអ្នកនឹងគោរពសក្ការៈអ្វីបន្ទាប់ពីយើង(ស្លាប់)ទៅ? ពួកគេបានឆ្លើយតបថា៖ គឺពួកយើងគោរពសក្ការៈចំពោះ(អល់ឡោះ)ព្រះជាម្ចាស់របស់អ្នក និងជាព្រះជាម្ចាស់របស់ជីដូនជីតាអ្នក ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក (ដែលទ្រង់)គឺជាម្ចាស់តែមួយគត់។ ហើយពួកយើងជាអ្នកប្រគល់ខ្លួនចំពោះទ្រង់(កាន់សាសនាឥស្លាម)។

Rowwad Translation Center

តើពួកអ្នក(យ៉ាហ៊ូទី)បានឃើញច្បាស់ឬទេ នៅពេល ដែលយ៉ាក់កូបហៀបនឹងស្លាប់? នៅពេលនោះគាត់បានសួរកូនចៅ របស់គាត់ថាៈ តើពួកអ្នកគោរពសក្ការៈអ្វីក្រោយពីឪពុកស្លាប់ទៅ? ពួកគេបានឆ្លើយថាៈ ពួកយើងគោរពសក្ការៈម្ចាស់តែមួយគត់ ដែល ជាម្ចាស់របស់លោកឪពុក និងជាម្ចាស់របស់ដូនតាលោកឪពុក ដូចជា អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក។ ហើយចំពោះទ្រង់តែមួយ គត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។

Islamic Community Development Association