Al-Baqarah 2:144

Compare 2 Khmer translations

قَدْ نَرَىٰ تَقَلُّبَ وَجْهِكَ فِي السَّمَاءِ ۖ فَلَنُوَلِّيَنَّكَ قِبْلَةً تَرْضَاهَا ۚ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ ۗ وَإِنَّ الَّذِينَ أُوتُوا الْكِتَابَ لَيَعْلَمُونَ أَنَّهُ الْحَقُّ مِنْ رَبِّهِمْ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا يَعْمَلُونَ

القرآن الكريم

DragHold to move · × to hide

ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានឃើញអ្នក(ឱព្យាការីមូហាំម៉ាត់)បែរមុខរបស់អ្នកសម្លឹងមើលទៅលើមេឃ(រង់ចាំវ៉ាហ៊ី)។ ដូចនេះ យើងពិតជានឹងបង្វែរអ្នកទៅកាន់ទិសគិបឡាត់មួយដែលអ្នកពេញចិត្ត។ ដូច្នេះ ចូរអ្នកបែរមុខរបស់អ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសនោះចុះ(នៅពេលប្រតិបត្តិសឡាត)។ ហើយជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យ(ពួកយូដានិងពួកគ្រឹស្ទាន) ពួកគេដឹងយ៉ាងច្បាស់ថា ពិតប្រាកដណាស់ វា(ការផ្លាស់ប្ដូរទិសគិបឡាត់) គឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដឡើយ។

Rowwad Translation Center

ជាការពិតណាស់ យើងឃើញមុខរបស់អ្នក(មូហាំម៉ាត់) ងើយសម្លឹងទៅលើមេឃ(នៅពេលបួងសួងសុំ)។ ហេតុនេះ យើង ពិតជានឹងបំបែរអ្នកឆ្ពោះទៅគីបឡាត់ដែលអ្នកពេញចិត្ដនឹងវា។ ដូចេ្នះ ចូរអ្នកបែរមុខរបស់អ្នកទៅទិសម៉ាស្ជិទិលហារ៉មចុះ។ ហើយ ទោះបីពួកអ្នកនៅទីណាក៏ដោយ ចូរពួកអ្នកបែរមុខ(សឡាត)របស់ ពួកអ្នកទៅរកទិសនោះ។ ហើយជាការពិតណាស់ ពួកដែលត្រូវបាន គេផ្ដល់គម្ពីរ(យ៉ាហ៊ូទី និងណាសរ៉នី)នោះ ពួកគេដឹងយ៉ាងច្បាស់ ថា(ការផ្លាស់ប្ដូរគីបឡាត់) វាគឺជាការពិតមកពីម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ឡើយ។

Islamic Community Development Association