ហើយរាល់ប្រជាជាតិនីមួយៗ គឺមានទិស(គិបឡាត់)ដែលពួកគេតម្រង់ទៅកាន់។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រជែងគ្នាធ្វើអំពើល្អ។ ទោះបីជាពួកអ្នកស្ថិតនៅទីកន្លែងណាក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងនាំពួកអ្នកត្រឡប់មកវិញទាំងអស់គ្នា(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Al-Baqarah 2:148
Compare 2 Khmer translations
وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
DragHold to move · × to hide
ហើយសម្រាប់រាល់ប្រជាជាតិនីមួយៗមានទិស (គីប-ឡាត់)ដែលគេតម្រង់ទៅរកវា។ ហេតុនេះ ចូរពួកអ្នកប្រជែងគ្នា ក្នុងការធ្វើអំពើល្អ។ ទោះបីជាពួកអ្នកនៅកន្លែងណាក៏ដោយ ក៏ អល់ឡោះនឹងប្រមូលផ្ដុំពួកអ្នកទាំងអស់(នៅថ្ងៃបរលោក)ដែរ។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។